សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 20, 2015

លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ក្រោយជំនួប​ជាមួយ​ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សម្រេច​លទ្ធផលបីចំណុចធំៗ


ដោយ៖វីរជន

​ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគណបក្សចាត់តាំង ដើម្បីជួបជជែកការងារជា មួយលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា​ នៅថ្ងៃទី២០ វិច្ឆិកានេះ ពួកគាត់បាន នាំយកកិច្ចការងារមួយចំនួន ដើម្បីជជែកពិភាក្សាជាមួយលោកប្រធាន និងលោកអនុប្រធាន ។

ក្នុងជំនួបរវាងថ្នាក់ដឹកនាំគណបក្សពីទីក្រុងភ្នំពេញ ដែលរួមមាន លោក អេង ឆៃអ៊ាង លោក សុន ឆៃ និងលោក យ៉ែម បុញ្ញប្ញទ្ធិ ជាមួយលោកប្រធាន សម រង្ស៊ី និងលោក​អនុប្រធាន កឹម សុខា នៅ​ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្នាក់ដឹកនាំបានសម្រេចការងារជារួមចំនួន៣ចំណុច​ធំៗ ទី១.ស្ដាប់របាយការណ៍ និងការវាយតម្លៃរបស់តំណាង​ថ្នាក់ដឹកនាំគណបក្សមកពី​ទីក្រុងភ្នំពេញ​អំពីស្ថានការណ៏ នយោបាយ ក្នុងស្រុកបច្ចុប្បន្ន ។ ទី២.លោកប្រធាន សម រង្ស៊ី និងលោកអនុ​ប្រ​ធាន កឹម សុខា ជម្រាបជូនថ្នាក់ដឹក​នាំ អំពីស្ថានភាពនយោបាយអន្ដរជាតិ ដែលពាក់ព័ន្ធស្ថាន​ការណ៍ស្រុកខ្មែរបច្ចុប្បន្ន ។ ទី៣. ក្រោយ​ការពិភាក្សា ថ្នាក់ដឹកនាំគណបក្ស បានសម្រេចលើក​សំណើយុទ្ធ​សាស្រ្ដ​នយោបាយ និងផែនការសកម្មភាព រយៈពេលខ្លី រយៈពេលមធ្យម និង​រយៈ​ពេលវែង ដើម្បីដាក់​ជូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពិនិត្យ សម្រេច និងអនុវត្ត ក្នុងកិច្ចប្រ​ជុំ​​គណៈកម្មាធិការអចិន្ត្រៃយ៏គណបក្ស ។


គួរជំរាបជូនថា វត្តមានរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ​ នៅប្រទេសហ្វីលីពីន ពេលនេះ មិនត្រឹមតែជួបពិភាក្សាការងារ ផែនការណ៏សកម្មភាពដូចខាងលើប៉ុណ្ណោះទេ គឺដើម្បីស្វែងរកការ អន្តរាគមន៏ការទូតនានាផងដែរ ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងស្ថេរភាពនយោ បាយឲ្យមានភាពល្អប្រសើរឡើងវិញ ពិសេស ការរៀបចំផែនការណ៏ សកម្មភាព យុទ្ធសាស្រ្ត
របស់​គណបក្សដែលត្រូវធ្វើបន្ត ក្នុងដំណើរឆ្ពស់ទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ​ ៕

No comments:

Post a Comment

yes