សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 28, 2014

មេដឹកនាំដែលគិតគូជាតិនិងប្រជាពលរដ្ឋគឺជាមេដឹកនាំដែលមានការទទួលខុសត្រូវលើបញ្ហាកើតឡើងចំពោះជាតិនិងពលរដ្ឋ


ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន អស់រយៈពេលជាង៣៤ឆ្នាំមកនេះ គឺ​គ្មាន​ការទទួលខុសត្រូវឡើយ ចំពោះបញ្ហាដែលខ្លួនបានធ្វើ និងករណីដែលកើតឡើង​ដល់ប្រជា​ពលរដ្ឋ ក៏ដូចជាប្រទេសជាតិ ។

កត្តាទាំងនេះ ត្រូវបានសង្គមស៊ីវិល ពិសេសប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ធ្វើការថ្កោលទោស ធ្ងន់ៗមកលើគណបក្សមួយនេះ រហូតដល់ការបោះឆ្នោតអាណត្តិទី៥ កាលពីថ្ងៃទី២៨ កក្កដា ២០១៣ កន្លងមក ពលរដ្ឋបានផ្លាស់ប្តូរ និងលែងផ្តល់ទំនុកចិត្ត ដោយសារតែការគ្មានការទទួល ខុសត្រូវរបស់មេដឹកនាំគណបក្សប្រជាជន ។

កាលនោះ ប្រជាពលរដ្ឋបានផ្ញើរសេចក្តីទុកចិត្ត បោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីដឹក​នាំរដ្ឋាភិបាល តែជាអកុសលដោយសារតែ គជប មិនឯករាជ្យ បានលួចបន្លំសម្លេងឆ្នោត ហើយ យកទៅបង្គ្រប់ឲ្យគណបក្សប្រជាជន ដើម្បីបានដឹកនាំប្រទេស កាន់អំណាចបន្ត ដែលលទ្ធផល ចេញមក ដូចអ្វីដែលលោករដ្ឋមន្រ្តី១រូបក្នុងជួរគណប​ក្សប្រជាជន ធ្វើការប្រកាសមុនការបោះ​ឆ្នោត គឺ៦៨ ទល់និង ៥៥ កៅអី ។

មានន័យថា គេបានរៀបចំជាស្រេច គណបក្សប្រជាជន សម្រាប់អាណត្តិទី៥ គឺដាច់ខាតត្រូវតែ​គ្រប់គ្រងអំណាចបន្ត ដើម្បីច្បាមយកផលប្រយោជន៏ ដែលកើតចេញពីអំពើពុករលួយ ក្រោមការ ដឹកនាំរបស់ខ្លួន ។


ថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត នាពេលកន្លងមកថ្មីៗនេះ លោកប្រធាន សម រង្ស៊ី លើកឡើងថា មេដឹកនាំដែលល្អ គឺជាមេដឹកនាំដែលគិតគូរប្រយោជន៏ជាតិ និងពលរដ្ឋ ហើយមាន ការទទួលខុសត្រូវ លើគ្រប់បញ្ហាទាំងឡាយដែលបានកើតមានឡើង ចំពោះប្រជាពលរដ្ឋ និងប្រ ទេសជាតិ ។

លោកប្រធាន សម រង្ស៊ី ថ្លែងទៀតថា តែជាការសោកស្តាយ មេដឹកនាំកម្ពុជាសព្វថ្ងៃ គឺជាមេដឹក​នាំដែលគ្មានមនសិកាជាតិ ធ្វើអ្វីដើម្បីផលប្រយោជន៏របស់ខ្លួន ហើយគ្មានសមត្ថភាពក្នុងការដោះ ស្រាយរាល់បញ្ហាជូនពលរដ្ឋដែលជាម្ចាស់ឆ្នោត ។ លោកថា បើមេដឹកនាំដែលគ្មានសមត្ថភាព បែបនេះ គួរតែចុះចេញទៅ ហើយឲ្យអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់មកដឹកនាំវិញ ដើម្បីជា ប្រយោជន៏របស់ពលរដ្ឋ និងប្រទេសជាតិរបស់យើង ។ ( សម្លេង )


ថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជានិច្ចជាកាល តែងតែចេញមុខ ក្នុងការដោះស្រាយបញ្ហា​ជូនប្រ​ជា​ពលរដ្ឋ ហើយមានការទទួលខុសត្រូវខ្ពស់ ចំពោះសកម្មភាពការងាររបស់ខ្លួន ដើម្បីប្រយោជន៏ ពលរដ្ឋ និង សង្គមជាតិ ក្នុងដំណើរខ្ពស់ទៅរកការផ្លាស់ប្តូរ ៕

No comments:

Post a Comment

yes