សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 16, 2014

ការចាប់ខ្លួនតំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្គ្រោះជាតិគឺបង្ហាញកាន់តែច្បាស់ពីការរំលោភសិទ្ធិនិងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យយ៉ាងគំហុកនៅកម្ពុជា

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួន

លោក អឿ ណាឬទ្ធិ ប្រធានចលនាមហាជន ដែលត្រូវបានចាប់ខ្លួន

ប្រទេសកម្ពុជា ដែលដឹកនាំរដ្ឋាភិបាលដោយគណបក្សប្រជាជន និងមានលោក ហ៊ុន សែន ជា នាយករដ្ឋមន្រ្តី កាន់តែបង្ហាញពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុង ប្រទេសនេះយ៉ាងគំហុក និងការទាញកម្ពុជាវិលទៅរករបបផ្តាច់ការ ។

ការមើលឃើញបែបនេះ គឺនៅបន្ទាប់ពីគណបក្សប្រជាជន មិនបានកែប្រែឥរិយាបទ ចាប់ដៃខ្មែរ រួមសាមគ្គីគ្នាកសាងជាតិ លទ្ធិប្រជាធិបតេយ្យ បែជាយកខ្មែរគ្នាឯងធ្វើជាសត្រូវ ។

ទាំងនេះ គឺបានបង្ហាញឲ្យឃើញយ៉ាងច្បាស់បន្ថែមទៀត កាលពីថ្ងៃទី១៥ កក្កដា ២០១៤ គណ​បក្សប្រ​ជាជន បានប្រើពួកបាតដៃទី៣ ដែលជាសន្តិសុខខុសច្បាប់ បង្កើតឡើងដោយសា​លា​ក្រុងភ្នំពេញ បាន​បើកការវាយប្រហារមកលើពលរដ្ឋ និងយុវជន ដែលគ្រាន់តែធ្វើការតវ៉ា​ទាម​ទារឲ្យ​មានការ​បើកទី​លានប្រជាធិបតេយ្យ ដែលត្រូវបានរដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន ហ៊ុំព័ទ្ធដោយ​បន្លាលួស អស់រយៈពេលជាង៧ខែមកហើយនោះ ។

ក្នុងព្រឹត្តិការនេះផងដែរ សន្តិសុខខុសច្បាប់របស់សាលាក្រុង បានបើកការវាយប្រហារមក​លើ​ពល​រដ្ឋ និងយុវជនភ្លាមៗដោយតំបងព្រនង់ បន្ទាប់ពីពួកគេបានយកក្រឡាត់ព័ណ៌ស និង​ព័ណ៌​លឿងទុំអមដោយអក្សរទាមទារឲ្យមានការបើកទីលានប្រជាធិបតេយ្យទៅបំពាក់លើបន្លាលួស និងការឃាត់ខ្លួនអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួន៣រូបនៅស្ពាននាគ បន្ទាប់ពីការ​ប្រកាសរំសាយការតវ៉ាទាមទារឲ្យមានការបើកទីលានប្រជាធិបតេយ្យ គឺលោកស្រី មូរ សុខហួរ លោក កែវ ភិរម្យ និងលោក ម៉ែន សុថាវរិន្ទ្រ និងឈានដល់ការឃាត់ខ្លួនលោក ហូរ វ៉ាន់
នៅ​​ម៉ោង​ជិត១២ថ្ងៃត្រង់ ថ្ងៃទី១៥ កក្កដា គ្រាដែលលោកទៅតាមដាន់អង្កេតការនាំខ្លួន និងការ​សួរនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៣រូប នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ។


បន្ទាប់មកនៅវេលាម៉ោង២យប់ ឈានចូលថ្ងៃទី១៦ កក្កដា កម្លាំងសមត្ថកិច្ចក៏បានចាប់ខ្លួន​តំ​ណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង១រូបទៀតលោក រៀល ខេមរិន្ទ្រ ដែលបច្ចុប្បន្នតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំង៥រូប កំពុងត្រូវបានសួរនាំ​នៅតុលា​ការ​ក្រុងភ្នំពេញ ។​

ជាមួយគ្នានេះ នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី១៦ កក្កដា ២០១៤ លោក អឿ ណាឬទ្ធិ ប្រធាន​ចលនាមហាជន ក៏ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនផងដែរ ។

ក្នុងនោះស្ថិតនៅក្នុងអំឡុងពេលឃាត់ខ្លួន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវ​បាន​សមត្ថកិច្ចវាយខ្នោះដៃមកក្រោយ ប្រៀបបីដូចជាឧក្រិដ្ឋជន ដែលមាន​ទោសយ៉ាងធ្ងន់ធ្ងរ ហើយទង្វើរបស់សមត្ថកិច្ចខាងលើដែលបានធ្វើមកលើតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ត្រូវបានប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អង្គការសង្គមស៊ីវិល មហាជនទូ​ទៅ បានថ្កោលទោសយ៉ាងដាច់អហង្កា និងអំពាវនាវឲ្យមានការដោះ លែងពួកគាត់ជាបន្ទាន់ ដោយឥតលាក់ខ័ណ្ឌ ។

ជាមួយគ្នានេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក៏បានធ្វើការព្រមមានផងដែរថា ក្នុងករណីមិន មានការដោះលែងតំណាងរាស្រ្តទាំង៥រូប ប្រសិនបើមានការងើបឡើងរបស់ពលរដ្ឋម្ចាស់ឆ្នោត ធ្វើការតវ៉ាដោយប្រការណាមួយនោះ គណបក្សប្រជាជនគឺជាអ្នកទទួលខុសត្រូវទាំងស្រុង ព្រោះ បញ្ហាទាំងអស់គឺគណបក្សប្រជាជនជាអ្នកបង្ករ ។

គួរជំរាបជូនផងដែរ ក្នុងខណៈដែលតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ទាំង៥រូបកំពុងស្ថិតនៅ ក្នុងការសាកសួរនៅតុលាការសាលាដំបូងក្រុងភ្នំពេញ នៅថ្ងៃទី១៦ កក្កដា ២០១៤ ទាំងតំណាង រាស្រ្តគណបក្សសង្គ្រោះជាតិ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី សមាជិកគណបក្ស​សង្គ្រោះ​ជាតិ​ អង្គការជាតិ និងអន្តរជាតិ ពលរដ្ឋម្ចាស់ឆ្នោត បាននាំគ្នាទៅកាន់តុលាការ​សាលាដំ​បូងក្រុងភ្នំពេញ ដើម្បីតាមដានការសាកសួររបស់តុលា និងការចាប់ខ្លួនអ្នកតំណាង​រាស្រ្តគណ​បក្ស សង្គ្រោះជាតិ ។

ព្រមជាមួយគ្នានោះ ពលរដ្ឋដែលចូលរួមតាមដានព្រឹត្តិការណ៏នេះ មានទាំងការកាន់បដាស្ទើរ​គ្រប់ដៃ ដោយសរសេរនិងស្រែកទាមទារឲ្យមានការដោះលែងតំណាងរាស្រ្តគណបក្សសង្គ្រោះ ជាតិ ដោយពួកគេលើកឡើងថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ គឺគ្មានកំហុសនោះទេ ។

ទាំងនេះហើយបង្ហាញឲ្យឃើញថា ទាំងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ទាំងសមាជិកគណបក្សសង្គ្រោះជាតិ យុវជន អង្គការសង្គមស៊ីវិល ពលរដ្ឋ ម្ចាស់ឆ្នោត មិននៅព្រងើយកន្តើយ ចំពោះទង្វើរំលោភសិទ្ធិអ្នកតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះការចាប់ខ្លួនពួកគាត់ពីសំណាក់សមត្ថកិច្ចនោះឡើយ គឺពួកគាត់ស៊ូរហូតដល់កំណាក់ ការចុងក្រោយដើម្បីផ្តល់យុត្តិធម៌ជូនអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងដើម្បីនាំលទ្ធិប្រ ជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស មកកម្ពុជា ដើម្បីឲ្យប្រទេសកម្ពុជាមួយនេះ ក្លាយទៅជាប្រ ទេសនីតិរដ្ឋពិតប្រាកដ ។


គួរំរាបជូនថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមមាន​លោកស្រី មូរ សុខហួរ តំណាងរាស្រ្តជាប់ឆ្នោត ខេត្តបាត់ដំបង ប្រធាន​ អគ្គនាយកដ្ឋាន​ទំនាក់​ទំនងសាធារណៈ និងជា​​គណៈកម្មាធិការ​អចិន្ត្រៃ​គណបក្ស លោក ហូរ វ៉ាន់ តំណាងរាស្ត្រជាប់​ឆ្នោត មណ្ឌលភ្នំពេញ អនុប្រធានគណៈកម្មាធិការវិន័យ និងជា​​គណៈកម្មាធិកា​រ​អចិន្ត្រៃ​គណបក្ស  លោក ម៉ែន សុថាវរិន្ទ្រ តំណាងរាស្រ្តជាប់ឆ្នោត ខេត្តកំពង់ធំ និងជាសមជិក​គណៈកម្មាធិការ​អចិន្ត្រៃគណបក្ស លោក កែវ ភិរម្យ តំណាងរាស្រ្តជាប់ឆ្នោត ខេត្តក្រចេះ និងជា​សមាជិកគណៈ​កម្មា​ធិការនាយកគណបក្ស និងលោក រៀល ខេម រិន្ទ្រ តំណាងរាស្រ្តជាប់ឆ្នោត ខេត្តស្វាយរៀង និងជាសមាជិកគណៈកម្មាធិការនាយកគណបក្ស ព្រមជាមួយយុវជនមួយរូបទៀត លោក អឿ ណាឬទ្ធិ ប្រធានចលនាមហាជន ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ កក្កដា ២០១៤នេះ ៕

No comments:

Post a Comment

yes