សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 8, 2012

ក្មេងស្រីទើបមានអាយុ ១០ ឆ្នាំតែមានផ្ទៃពោះ បង្កើតបាន កូនប្រុសទម្ងន់ ១.៥ គីឡូក្រាម


នាពេលកន្លងទៅនេះ ក្មេងស្រី ជនជាតិម៉ិកស៊ីកូម្នាក់បានធ្វើជាតិ និងអន្ដរជាតិមាន ការភ្ញាក់ផ្អើល យ៉ាង ខ្លាំងនៅពេលនាង បានក្លាយជាម្ដាយដែល មានអាយុទើបតែ១០ ឆ្នាំ ។ យាងតាមប្រភព ព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា ក្មេងស្រីដែលត្រូវបានគេ សុំមិនបញ្ចេញឈ្មោះនេះ បានទៅកាន់ មន្ទីរពេទ្យនៅក្នុង ក្រុង Puebla (Mexico) បន្ទាប់ពីសុខភាព របស់នាងមិនសូវ ជាល្អនៅក្នុងពេល ដែលនាងទើបតែមានទារក ក្នុងផ្ទៃមានអាយុ ៣១សបា្ដហ៍នោះ ។

ក្រោយមកក្រុមគ្រួសារទេព្យ ក៏ជួយឱ្យក្មេងស្រី នេះបានឆ្លងទន្លេ ដោយការវះកាត់ យកកូនចេញ រីឯកូនប្រុស របស់នាងដែលទើបនឹង ចាប់កំណើត មានទំនង់ ១.៥គីឡូក្រាម តែប៉ុណ្ណោះ ។ យោងតាមព័ត៌មានបាន ឱ្យដឹងថា កូនប្រុសរបស់ក្មេងស្រីនេះ បច្ចុប្បន្នកំពុងត្រូវបាន ថែទាំយ៉ាងយកចិត្ដ ទុកដាក់ ពីសំណាក់គ្រូពេទ្យ ដោយសារតែវាមាន រលាកសួត ប៉ុន្ដែក្មេងស្រីជាម្ដាយ របស់ទារកនេះបាន មកមើលកូនរបស់ខ្លួនជា ញឹកញាប់ដើម្បីឱ្យ បៅដោយទឹកដោះម្ដាយ ។ 


យោងតាមអគ្គនាយកមន្ទីរពេទ្យ Rogelio Gonzalez បានឱ្យដឹងថា ករណីរបស់ក្មេងស្រីនេះ ត្រូវបានរាយការណ៍ ជូនតុលាការម៉ីកស៊ីកូរួចហើយ ដើម្បីរកឱ្យឃើញថា តើបញ្ហានេះកើតឡើង ដោយសារការ ចាប់រំលោភ ឬយ៉ាងណា ព្រមទាំងដើម្បីវែក មុខរកឪពុករបស់ទារក ដែលទើបនឹងកើតនេះផងដែរ។

ច្បាប់របស់ប្រទេសម៉ីកស៊ីកូ បានហាមមិនឱ្យស្ដ្រី វ័យក្មេងរំលូតកូន លើកលែងតែពួកគេ អាចបញ្ជាក់បានថា ខ្លួនជាជន រងគ្រោះដោយសារ ការចាប់បង្ខំ ។ ស្ដ្រីដែលមានវ័យចាប់ ពី១២ ឆ្នាំឡើងទៅ ប្រសិនមាន ការរំលូតកូន ពួកគេនឹងត្រូវ ទទួលទោសជាប់ពន្ធនាគារ ឬត្រូវពិន័យប្រាក់ ប្រសិនមិនអាចបញ្ជាក់ បង្ហាញបានថា ខ្លួនជាជនរងគ្រោះដោយសារការ ចាប់រំលោភ ប៉ុន្ដែ ច្បាប់នេះ បច្ចុប្បន្នកំពុងត្រូវបាន រដ្ឋាភិបាល ពិនិត្យសារជាថ្មី ។

ចំពោះករណីក្មេងស្រីអាយុ១០ឆ្នាំ ដែលទើបបានឆ្លង ទន្លេរូបនេះ មិនមែនជាករណីអនិតិជន នៅម៉ិកស៊ីកូទេ ដំបូង ដែលមានកូននោះទេ តែក៏ធ្លាប់មានក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ដែលមានឈ្មោះថា Amalia ក៏បាន បង្កើត កូនមុនខែ ចំនួន២សបា្ដហ៍ ដោយការវះកាត់ ក្រោយពីត្រូវឱពុកចុង ចាប់រំលោភ ជាច្រើនដង នៅពេលនាងមាន អាយុត្រឹមតែ១០ ឆ្នាំ។ នៅពេលម្ដាយរបស់ក្មេងស្រី Amalia បានដឹងថា កូនស្រីរបស់ខ្លួន មានផ្ទៃពោះ គាត់ក៏បានឱ្យកូនស្រីនោះ រៀបរាប់ពីបញ្ហាដែលបានកើតឡើង ទើបបានដឹងថា នាងត្រូវបាន ឱ្យពុកចុងចាប់រំលោភ។ ឮដូច្នេះ ម្ដាយរបស់នាង ក៏បានប្ដឹង នគរបាលឱ្យ ចាប់ខ្លួនប្ដីចុងនោះតែម្ដង៕

No comments:

Post a Comment

yes