សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

រឿង " វិញ្ញាណបិសាច ជញ្ជក់ឈាម " ស្នាដៃទី៣ របស់ផលិតកម្មសាន់ដេ

Looking Today

ភ្នំពេញ៖ រឿង "វិញ្ញាណបិសាចជញ្ជក់ឈាម" គឺជាប្រភេទខ្សែភាពយន្តថ្មីមួយទៀត របស់ផលិតកម្មសាន់ដេ ដែលសាច់រឿងពោលពេញ ទៅដោយអភិនិហា ភ័យរន្ធត់ តក់ស្លុត លាយឡំនឹងឈុតឆាក កំប្លុកកំប្លែង និងមានឈុតសេ្នហា មនោសញ្ចេតនា ហើយខ្សែភាពយន្តនេះ ត្រូវបានគេដឹងថា មានសកម្មភាពថតរហូតដល់ ទីក្រុងហុងកុង ប្រទេសចិនទៀតផង។
បន្ទាប់ពីទទួលបានជោគជ័យ យ៉ាងសន្ធឹកសន្ធាប់ ក្នុងខែ្សភាពយន្តរឿង "ព្រាយដែកគោល" ផលិតកម្មសាន់ដេ ចាប់ផ្តើមរៀបចំពិធី ក្រុងពាលីថតខ្សែភាពយន្តថ្មីមួយទៀត មានចំណងជើងថា " វិញ្ញាណបិសាច ជញ្ជក់ឈាម" ដែលពិធីនេះបានរៀបចំឡើង នារសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០១២។
ពិធីក្រុងពាលីដែលប្រារព្ធឡើង នៅក្នុងផលិកម្មសាន់ដេ គេពិនិត្យឃើញវត្តមាន តារាល្បីចម្រៀងល្បីៗ របស់ផលិតកម្មមួយនេះ ចូលរួមយ៉ាងច្រើនកុះករ ដើម្បីបានអុជធូប អុជទៀន ទទួលពរជ័យ សុំសេចក្តីសុខ ពីអារុកអារក្សអ្នកតា ពីទេវតាគ្រប់ទិសទី តាមថែរក្សា ពេលតារាសម្តែងទាំងអស់ ចាប់ផ្តើមដំណើរការថត ខ្សែភាពយន្តបែបខ្មោចព្រាយនេះ។
លោក ឡាយ សុខចំរើន ប្រធានគ្រប់គ្រងទូទៅ ក្នុងផលិតកម្មសាន់ដេ បានថ្លែងប្រាប់ Looking TODAY ដឹងថា" ពីដំបូងផលិតកម្មយើងខ្ញុំ បានថតខ្សែភាពយន្តមួយ មានចំណងជើងថា " អង្គុលីមាល" ហើយក្នុងរយៈកាលប៉ុន្មានឆ្នាំ ដែលយើងទទួលបានជោគជ័យបន្តបន្ទាប់នេះ យើងក៏បានថតខ្សែភាពយន្តមួយទៀត គឺរឿង "ព្រាយដែកគោល" ក្នុងឆ្នាំ២០១១ ដោយយើងទទួលបានការគាំទ្រ ច្រើនខ្លាំងមែនទែន ពិសេសទូទាំង ២៤ខេត្ត-ក្រុង " ។
លោក ឡាយ សុខចំរើន ថ្លែងបន្តឲ្យដឹងទៀតថា " នៅពាក់កណ្តាលឆ្នាំ ២០១២នេះ យើងបានសម្រេចចិត្តផលិតខ្សែភាពយន្ត ទី៣ មួយរឿងទៀត គឺរឿង "វិញ្ញាណបិសាចជញ្ជក់ឈាម" ។ សាចរឿងថ្មីនេះ ពិតជាអាចធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ ពេលផលិតកម្មយើងខ្ញុំ ចាប់ផ្តើមចាក់បញ្ចាំង ព្រោះសាច់រឿងនេះ បានសហការថតជាមួយតួសម្តែងចិនហុងកុង ដែលខ្សែភាពយន្តកន្លងមកពុំធ្លាប់មាន និងគ្រោងចេញថតក្រៅប្រទេស ចំនួនពីរ គឺថៃ និងហុងកុង " ។
លោកបញ្ជាក់ទៀតថា " តួសម្តែងក្នុងរឿងនេះមានដូចជា លោក ខេមរៈ សិរីមន្ត, អ្នកនាង សុខ ស្រីនាង, លោក ឆាយវីរៈយុទ្ធ, លោក កែវ វាសនា, កញ្ញាផាន់ ម៉ូនីកា, លោក អាន គុណកូឡា, លោកប៊ុន សក្តិ, កញ្ញា អ៊ីវ៉ា, លោក សុខ រក្សា, លោក មាស សាលី, លោកហេង ពិទូ, កញ្ញាគង់ ច័ន្ទស្រីមុំ និយាយទៅគឺតារាចម្រៀងទាំងអស់ ក្នុងផលិតកម្មសាន់ដេ" ។
ទោះបីជាយ៉ាងណា ក្នុងខ្សែភាពយន្តរឿងថ្មី នេះគ្មានវត្តមានកញ្ញា សុខ ពិសី ជាតួឯកនោះទេ ត្រូវបានជំនួសមកវិញ ដោយ អ្នកនាង សុខ ស្រីនាង ហើយត្រូវបានលោក ឡាយ សុខចំរើន អះអាងថា សុខ ពិសី ជាប់រវល់រៀនជំនាញកែសម្ផស្ស ហើយអាចទុកតំណែងជាតួឯកនេះ ក្នុងរឿងទី៤បន្តទៀត។
ខ្សែភាពយន្តដែលពោរពេញ ទៅដោយភាពរន្ធត់ញាប់ញ័រនេះ គឺផលិតកម្មផលិតឡើងទៅ តាមចំណង់ចំណូលចិត្តរបស់អ្នកទស្សនា ដែលក្នុងសង្គមខែ្មរបច្ចុប្បន្ន មានជំនឿទៅលើខ្មោចព្រាយ បិសាច ជាប់រហូតមក និងជាខ្សែភាពយន្តមានការ លាយបញ្ចូលគ្នានូវទេសភាពប្លែកៗ រវាងប្រទេសកម្ពុជា និងប្រទេសចិន ។
មូលហេតុដែលខ្សែភាពយន្ត តម្រូវឲ្យមានទីតាំងថតរហូតដល់ទីក្រុងហុងកុង កឺត្រូវបានលោក ឡាយ សុខចំរើន អះអាងថា ធ្វើឡើងដើម្បីឲ្យមាន លក្ខណៈប្លែកពីគេ ដោយសារតែកន្លងមកផលិតកម្មសាន់ដេ បាននាំមកនូវភាពយន្តចិន ជាច្រើនរឿងកន្លងមកហើយ មកបញ្ចាំងក្នុងប្រទេសខ្មែរ ហើយខ្សែភាពយន្តខ្មែរ កន្លងមកមានថតតែនៅក្នុងស្រុកខ្មែរយើងនេះទេ ដោយសារតែផលិតកម្មសាន់ដេ ចង់ផ្លាស់ប្តូរបទពិសោធន៍ រវាងតារាខ្មែរនិងតារាចិន ក្នុងន័យលើកស្ទួយភាពយន្តខ្មែរយើងផងដែរ នៅលើឆាកអន្តរជាតិ។
រឿង "វិញ្ញាណបិសាចជញ្ជក់ឈាម" សម្រាប់តំណែងតួឯកត្រូវបានគេដឹងថា គឺលោក ខេមរៈសិរីមន្ត និងអ្នកនាងសុខ ស្រីនាង ហើយនឹងគ្រោងចេញថត នៅដើមខែសីហា និងត្រៀមចាក់បញ្ចាំង ក្នុងឱកាសព្រះរាជពិធីបុណ្យ អ៊ុំទូក អកអំបុក ក្នុងអំឡុងខែវិច្ចិកា ចុងឆ្នាំ២០១២នេះ។
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today

No comments:

Post a Comment

yes