សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 24, 2010

ល្មមដល់ពេលរកដំដោះស្រាយជូនពលរដ្ឋនៅបឹងកក់ហើយ

នៅរសៀលម៉ោង១នេះប្រជាពលរដ្ឋមកពីតំបន់បឹងកក់នឹងលើកគ្នាមកតវ៉ានៅមុខសាលារាជធានី
ភ្នំពេញដើម្បីសុំអន្តរាគមន៏ពីលោកអភិបាលក្រុងសុំឲ្យក្រុមហ៊ុន ស៊ូកាគូអ៊ីន បញ្ឈប់ការបូមខ្សាច់ចូល
ក្នុងតំបន់បឹងកក់ និងសូមឲ្យក្រុមហ៊ុនបូមទឹកចេញពីបឹងកក់ព្រោះការបូមខ្សាច់ចូលបឹងកក់គឺបណ្តាល
ឲ្យលិចលំនៅឋានរបស់ពួកគាត់ ធ្វើឲ្យពួកគាត់ពិបាលរស់នៅ។ ដោយកន្លងមកបានបណ្តាលឲ្យមាន
ក្មេងស្លាប់ដោយសារលង់ទឹក និងខ្លះទៀតស្លាប់ដោយការឆក់ខ្សែភ្លើងដែលជាហេតុធ្វើឲ្យពួកគាត់មាន
ការភ័យខ្លាចក្នុងការរស់នៅ ហើយនិងម្យាងទៀតសុំឲ្យក្រុមហ៊ុនដោះស្រាយសំណងជូនពួកគាត់តាម
តម្លៃទីផ្សារ។ បើយោងតាមអ្នកតាមដានរឿងនេះបានឲ្យដឹងថា សាលាក្រុងគួរតែដោះស្រាយរឿងនេះ
ជូនពួកគាត់ឲ្យបានឆាប់ កុំទុកអូសបណ្តោយតទៅទៀតព្រោះវាអាក្រក់មើលណាស់ ហើយរដ្ឋាភិបាល
ធ្លាប់មានប្រសាសថា រាជធានីភ្នំពេញជាបេះដូងប្រទេសកម្ពុជា និងជាទីក្រុងពេជ្យ មិនគួរណាអាជ្ញាធរ
ទុកឲ្យទីក្រុងពេជ្យដ៏ស្រស់បំព្រងនេះក្លាយជាទីក្រុងលិចទឹក និងជោជន់ទៅដោយទឹកភ្នែករបស់ប្រជា
រាស្រ្តរបស់ខ្លួនបែបនេះសោះ ។

No comments:

Post a Comment

yes